អ.ន.ក.ស្រុកបូរីជលសារ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

អ.ន.ក.ស្រុកបូរីជលសារ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

20 តុលា 2026
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក.ស្រុកបូរីជលសារ ដឹកនាំដោយលោក ស៊ីវ រក្សា អភិបាលរងស្រុក និងជាអនុប្រធាន អ.ន.ក.ស្រុកបូរីជលសារ និងក្រុមការងារ អ.ន.ក.ស្រុក សាខាឃុំ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បាននាំយក ថវិកាបេឡាមរណសង្រ្គោះចំនួន ៤.០០០.០០០រៀល និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារសព ឈ្មោះ សំ ឡុង ភេទ ប្រុស មានទីលំនៅភូមិពងទឹក ឃុំគោកពោធិ៍ ស្រុកបូរីជលសារ។

ក្នុងឱកាសនោះដែរលោកអភិបាលរងស្រុក និងក្រុមការងារ បាននាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគ្រួសារនៃសព អង្ករ ២៥គីឡូក្រាម, ទឹកផ្លែឈើ ១កេស និងទឹកបរិសុទ្ធ ១កេស ផងដែរ៕

ចែករំលែកអត្ថបទនេះ