អ.ន.ក. ស្រុកបរវេល នាំយកថវិកាបេឡាមរណសង្គ្រោះជូនសមាជិក ២គ្រួសារ

អ.ន.ក. ស្រុកបរវេល នាំយកថវិកាបេឡាមរណសង្គ្រោះជូនសមាជិក ២គ្រួសារ

3 មីនា 2026
1 នាទីអាន

ក្រុមការងារលេខាធិការដ្ឋាន អ.ន.ក. ស្រុក បរវេល ខេត្តបាត់ដំបង នាំយកថវិកាមរណ សង្គ្រោះ ប្រគល់ជូនគ្រួសារសមាជិកចំនួន ២គ្រួសារ ឈ្មោះ តាប់ ស៊ីន ភេទប្រុស អាយុ ៦៦ឆ្នាំ (និវត្តជន) ដែលបានទទួលមរណភាព នៅភូមិរាមសេនា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ទទួលបានថវិកាចំនួន ៤,០០០,០០០រៀល និងឈ្មោះ ង៉ុយ ទិត ភេទប្រុស អាយុ ៥៥ឆ្នាំ (ជនពិការ) ដែលបានទទួលមរណភាព នៅភូមិកំពង់ឆ្នាំង១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ទទួលបានថវិកាចំនួន ៤,០០០,០០០រៀល៕

ចែករំលែកអត្ថបទនេះ