អ.ន.ក. ខេត្តកំពង់ធំ ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក
13 សីហា 2026
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋាន អ.ន.ក. ខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ប្រធាន អ.ន.ក. ខេត្តព្រះសីហនុ ដឹកនាំក្រុមការងារលេខាធិការដ្ឋាន ព្រមទាំងអាជ្ញាធរមូលដ្ឋានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនសមាជិកអតីតយុទ្ធជន ចំនួន៤គ្រួសារ នៅស្រុកកំពង់សិលា។ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម, ត្រីងៀត ៤គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១កេស, មី ១កេស ព្រមទាំងថវិការបស់ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សិលា ១០ម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ៕