អ.ន.ក. ស្រុកអន្លង់វែង ប្រគល់ជូនថវិកាបេឡាមរណៈសង្រ្គោះជូនគ្រួសារសពសមាជិក

អ.ន.ក. ស្រុកអន្លង់វែង ប្រគល់ជូនថវិកាបេឡាមរណៈសង្រ្គោះជូនគ្រួសារសពសមាជិក

20 មករា 2026
1 នាទីអាន

នៅថ្ងៃអង្គារ៍ ទី២០ ខែមករា ឆ្នាំ២០២៦ អ.ន.ក. ស្រុកអន្លង់វែង តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធាន អ.ន.ក. ខេត្តឧត្តរមានជ័យ បាននាំយកថវិកាបេឡាមរណសង្រ្គោះ ចំនួន ៨,០០០,០០០រៀល ប្រគល់ជូនគ្រួសារសពសមាជិក អ.ន.ក.ចំនួន ២គ្រួសាររួមមាន គ្រួសារសពអ្នកស្រី សឿ ងួន ភេទស្រី អាយុ ៧៦ឆ្នាំ មានទីលំនៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលទទួលមរណភាព ដោយសារជំងឺគាំងបេះដូង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងគ្រួសារសពនិវត្តជន លោក ផន លង់ ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខែត្តឧត្តរមានជ័យ ដែលទទួលមរណភាព ដោយសារស្ទះផ្លូវដង្ហើម កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ចែករំលែកអត្ថបទនេះ