អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
លោកវរសេនីយ៍ទោ ញឹក លួប មេបញ្ជាការផ្នែកសឹករង តំណាង លោកវរសេនីយ៍ឯក សុខ សារិន អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកបវេល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ចក់ សំហាន ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ដែលបានទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។
រូបភាព អ.ន.ក ស្រុកបវេល