អ.ន.ក. ស្រុកបវេល នាំយកថវិកាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជន

អ.ន.ក. ស្រុកបវេល នាំយកថវិកាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជន

23 មករា 2026
1 នាទីអាន

ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ អ.ន.ក. ស្រុកបវេល ដឹកនាំដោយលោក ចា សាវៀង អភិបាលរងស្រុក និងលោកវរសេនីយ៍ទោ ផុង សារិន អធិការរង បានដឹកនាំក្រុមការងារនាំយកថវិកាមរណសង្គ្រោះ ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ ធុន ឡាង ភេទស្រី អាយុ៦៨ឆ្នាំ(គ្រួសារជនពលី) ដែលបានទទួលមរណភាពកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ មានទីលំនៅភូមិក្ដុលក្រោម ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

ចែករំលែកអត្ថបទនេះ