អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
គណៈកម្មាធិការ អ.ន.ក ក្រុងដូនកែវ បានដឹកនាំក្រុមការងារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ចុះប្រគល់ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៤ លានរៀល និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារសពឈ្មោះ ឌុក ងិន ភេទ ស្រី ជាគ្រួសារជនពលី រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ លោកអភិបាលក្រុងដូនកែវ បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភបន្ថែមជូនគ្រួសារសព មាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ។
រូបភាព អ.ន.ក ក្រុងដូនកែវ