អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
នាថ្ងៃអង្គារទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារលេខាធិការដ្ឋាន អ.ន.ក. ខេត្តកំពង់ឆ្នាំង បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ១២.០០០.០០០ (ដប់ពីរលានរៀល) និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពសមាជិក សមាគមចំនួន ៣គ្រួសារ រួមមាន គ្រួសារអ្នកស្រី ម៉ា រី អាយុ ៧៩ឆ្នាំ ទទួលមរណភាព ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ទីតាំងនៅភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ គ្រួសារលោក សាត លាំ អាយុ ៧២ឆ្នាំ ទទួលមរណភាព ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ទីតាំងនៅភូមិថ្មឥដ្ឋ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងគ្រួសារអ្នកស្រី ហ៊ុម ហ៊ុយ អាយុ ៩៦ឆ្នាំ ទទួលមរណភាព ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅភូមិក្រោលជី ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។