អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
លោក ជុន វិបុល អភិបាលរងតំណាង លោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន អ.ន.ក ស្រុកកំរៀង នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨លានរៀលប្រគល់ជូនគ្រួសារអតីតយុទ្ធជនចំនួន ០២គ្រួសារ ក្នុងខេត្តបាត់ដំបង។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន ២ រួមមាន៖
១-លោក គុំ សំរេច អាយុ ៦៣ឆ្នាំ រស់នៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។
២-លោក ឌុក ណាន់ អាយុ ៦៧ឆ្នាំ រស់នៅភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បានទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។
រូបភាព អ.ន.ក ស្រុកកំរៀង