អ.ន.ក. ខេត្តកោះកុងនាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជនមរណភាព

អ.ន.ក. ខេត្តកោះកុងនាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជនមរណភាព

24 មករា 2026
1 នាទីអាន

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធាន អ.ន.ក. ខេត្ត បានចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០ (បួនលានរៀល) ជូនគ្រួសារសពនៃសមាជិក លោក សុខ ប៊ុនឈឿន(និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ខេត្តកោះកុង។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារបាននាំយកអង្ករចំនួន២បាវតូច ស្មើចំនួន៥០គីឡូក្រាម មីចំនួន២កេសតូច ទឹកត្រីចំនួន១កេស និងទឹកសុីអុីវចំនួន១កេស ព្រមទាំងថវិកាឧបត្ថម្ភចំនួន ៥០០,០០០រៀល របស់លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន អ.ន.ក. ខេត្តជូនគ្រួសារនៃសព។

ចែករំលែកអត្ថបទនេះ