សមាគមរៀបចំពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន ៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

សមាគមរៀបចំពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន ៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

24 មិថុនា 2026
1 នាទីអាន

នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរៀបចំពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធ និងនិវត្តជនចំនួន៥១គ្រួសារថ្មីបន្ថែមទៀត ដែលចូលមករស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល  ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម, ព្រមទាំតមានការអញ្ជើញចូលរួមពី ឯកឧត្តម គីម សុផារុន អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ អាជ្ញាធរ មេភូមិ កងកម្លាំង៣ប្រភេទ និងតំណាងគ្រួសារអតីតយុទ្ធជន និងនិវត្តជនទាំង៥១គ្រួសារ៕

ចែករំលែកអត្ថបទនេះ