អ.ន.ក.ខេត្តត្បូងឃ្មុំ ចាប់ឆ្នោតជ្រើសរើសលេខផ្ទះ និងទីតាំងដីជូនសមាជិកអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ ចំនួន ៤៦នាក់

អ.ន.ក.ខេត្តត្បូងឃ្មុំ ចាប់ឆ្នោតជ្រើសរើសលេខផ្ទះ និងទីតាំងដីជូនសមាជិកអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ ចំនួន ៤៦នាក់

23 តុលា 2026
1 នាទីអាន

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ អនុប្រធាន អ.ន.ក. ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតជ្រើសរើសលេខផ្ទះ និងទីតាំងដី ជូនសមាជិកអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះពិតប្រាកដចំនួន ៤៦ នាក់។

ផ្ទះ និងដីទាំងនេះស្ថិតនៅលើដីសម្បទានសង្គមកិច្ចតាមតំបន់ព្រំដែន ក្នុងភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការចាប់ឆ្នោតនេះធ្វើឡើងដើម្បីឱ្យពួកគាត់អាចរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្ទះ ត្រៀមលក្ខណៈចូលរស់នៅសម្រាប់ការប្រគល់ទទួលជាផ្លូវការនាពេលឆាប់ៗខាងមុខ៕

ចែករំលែកអត្ថបទនេះ