អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
គណៈកម្មាធិការ អ.ន.ក រាជធានីភ្នំពេញ តំណាងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការ អ.ន.ក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៣២លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនគ្រួសារសពសមាជិក អ.ន.ក ចំនួន ៨គ្រួសារ នៅរាជធានីភ្នំពេញ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន៨ រួមមាន៖
១/ គ្រួសារសពលោក ដួង សាវឿន អតីតយុទ្ធជនពិការ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
២/ គ្រួសារសពលោក ស្រី សំណាង ជានិវត្តជន រស់នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
៣/ គ្រួសារសពលោក គួយ ស៊ីផុន ជានិវត្តជន រស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
៤/ គ្រួសារសពលោកស្រី ស្រ៊ុន ឡេង
ជាគ្រួសារជនពលី រស់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
៥/ គ្រួសារសពលោក សុខ ចន្ថា
អតីតយុទ្ធជនពិការ រស់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
៦/ គ្រួសារសពលោក រស់ រី ជានិវត្តជន រស់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
៧/ គ្រួសារសពលោក តាំង លីផេង ជានិវត្តជន រស់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
៨/ គ្រួសារសពលោក គឹម ង៉ាង ជានិវត្តជន រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។