អ.ន.ក.ស្រុកអូររាំងឪ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក
17 មិថុនា 2026
ដោយទទួលបានការអនុញាតពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារាជធានីភ្នំពេញ (អ.ន.ក) លោកស្រី ស៉ិន សុភា អភិបាលរងខណ្ឌទួលគោក និងលោកវរសេនីទោ តន់ រ៉ាវុធ អធិការរងនគរបាលខណ្ឌ និងថ្នាក់ដឹកនាំ អ.ន.ក ខណ្ឌ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ជូនគ្រួសារនិវត្តជន ឈ្មោះ ស្តើង សារិទ្ធ ភេទប្រុស ដែលទទួលមរណភាពកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឧបត្ថម្ភបន្ថែមនូវគ្រឿងឧបភោគ បរិភោគផងដែរ។