អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
លោកវរសេនីយ៍ឯក ហេង សុវណ្ណ មេបញ្ជាការរង ព្រះសីហនុ តំណាងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ១៦លានរៀល ជូនដល់គ្រួសារសពសមាជិក អ.ន.ក. ចំនួន៤ គ្រួសារ។
គ្រួសារសពសមាជិក អ.ន.ក. ចំនួន ៤ គ្រួសាររួមមាន៖
១- លោក ហួយ មាន អាយុ ៦៣ ឆ្នាំ រស់នៅភូមិព្រៃនប់៣ ឃុំព្រៃនប់ បានទទួលមរណភាពកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥។
២- លោក យ៉ូង ហ៊ួរ អាយុ ៧៣ ឆ្នាំ រស់នៅភូមិរាម ឃុំរាម ក្រុងកំពង់សោម បានទទួលមរណភាពកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
៣- លោក ពេជ្រ ដារ៉ា អាយុ ៦២ ឆ្នាំ រស់នៅភូមិរាម ឃុំរាម ក្រុងកំពង់សោម បានទទួលមរណភាពកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥។
៤- លោក ហុីង សំអុន អាយុ ៦១ ឆ្នាំ ជាកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ បានទទួលមរណភាពកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក. ខេត្ត ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវគ្រឿងឧបភោគបរិភោគដែលជាអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី រួមមាន អង្ករ ចំនួន ២ បាវតូច ស្មើនឹង៥០ គីឡូក្រាម មីមួយកេស ទឹកសុទ្ធមួយកេស ទឹកត្រី មួយយួរ ទឹកសុីអុីវមួយយួរ និងត្រីខមួយប្រអប់៕