លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូននិវត្តជនក្នុងវិស័យព័ត៌មានចំនួន០៤នាក់
30 តុលា 2026
លោក វរសេនីយ៍ឯក ហេង សុវណ្ណ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ តំណាងគណ:កម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ ជាមួយលោកជំទាវ សាយ ចាន់ណាក់ ជំនួយការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយសមាជិក អ.ន.ក ដែលគ្មានដី និងផ្ទះ សម្រាប់ស្នាក់នៅ ចំនួន ៦គ្រួសារ បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពកន្លងមក ស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកជំទាវបានពិនិត្យស្ថានភាព ជីវភាព និងសាកសួរពីចំណង់ចំណូលចិត្ត រួមទាំងគោលបំណងរបស់បងប្អូនអតីតយុទ្ធជន ក្រោយពេលទទួលបានដី បានផ្ទះហើយ តើបងប្អូនបង្កើតរបរអ្វីខ្លះដើម្បីដោះស្រាយជីវភាពគ្រួសារបងប្អូនឱ្យបានធូរធារ និងរីកចម្រើន។ ជាមួយគ្នានោះ លោកជំទាវ ក៏បានផ្តល់ជូនយោបល់ក្នុងការបង្កើតរបរ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសាររបស់ពួកគាត់ផងដែរ។
រូបភាព អ.ន.ក ខេត្តព្រះសីហនុ
30 តុលា 2026
26 តុលា 2026
25 កញ្ញា 2026