ឯកឧត្តម ថុង ណារុង និងលោកជំទាវ ឈី វ៉ា អញ្ជើញចុះសាកសួរសុខទុក្ខអតីតជាចៅសង្កាត់ស្មាច់មានជ័យ

ឯកឧត្តម ថុង ណារុង និងលោកជំទាវ ឈី វ៉ា អញ្ជើញចុះសាកសួរសុខទុក្ខអតីតជាចៅសង្កាត់ស្មាច់មានជ័យ

26 តុលា 2026
1 នាទីអាន

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត ជាអនុប្រធានកិត្តិយស អ.ន.ក. ខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តកោះកុងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំ សហការី ចុះសួរសុខទុក្ខ លោក នាម យុង អតីតជាចៅសង្កាត់ស្មាច់មានជ័យ ៣អាណត្តិ ជាសមាជិក អ.ន.ក. ដែលមានជំងឺប្រចាំកាយសម្រាកព្យាបាលនៅលំនៅឋានស្ថិត ភូមិ១ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងនោះដែរលោកជំទាវប្រធានក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥០មុឺនរៀល ទឹកត្រចៀកកាំចំនួន១កេស និងផ្លែឈើ ចំនួន ១កន្ត្រក និងលោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យបានឧបត្ថម្ភថវិកាចំនួន ២០មុឺនរៀល អង្ករ២បាវតូចផងដែរ៕

ចែករំលែកអត្ថបទនេះ