ក្រុមការងាររបស់គណៈកម្មាធិការ អ.ន.ក.ខេត្តត្បូងឃ្មុំចុះធ្វើបច្ចុប្បន្នភាពសមាជិកអតីតយុទ្ធជនតាមខ្នងផ្ទះក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ
6 កញ្ញា 2026
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន រអមដំណើរដោយ លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាសមាជិក អ.ន.ក.វិស័យព័ត៌មាន, លោក លោកស្រី អនុប្រធានលេខាធិការដ្ឋាន និងសមាជិក សមាជិកាលេខាធិការដ្ឋាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មាន ចំនួន ២រូបមានឈ្មោះ លោកស្រី ស៊ី គឹមយៀង អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកវិទ្យុជាតិកម្ពុជា (RNK) និងលោក គឹម សារ៉ុម អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គលេខាធិការដ្ឋាន។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ក៏នាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក និងអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជូនអតីតមន្ត្រីរាជការទាំង២នាក់ រួមមាន អង្ករ ៣បេ, មី ២កេស, ត្រីខ ១កេសធំ, ទឹកសុទ្ធ ២កេសធំ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល។
ជាមួយគ្នានេះដែរ ក្រុមការងារ អ.ន.ក.វិស័យព័ត៌មាន ក៏បានជម្រាបជូនដំណឹងអំពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ជូនដល់និវត្តជនទាំង២រូប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និត និងទទួលបានការយកចិត្តទុកដាក់បន្ថែម។ ការចុះសួរសុខទុក្ខនេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះអតីតមន្ត្រីរាជការ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ ក្នុងវិស័យព័ត៌មាននាពេលកន្លងមក៕
រូបភាព: AKP/ហុង ម៉េងឡុង
6 កញ្ញា 2026
26 សីហា 2026
20 សីហា 2026