លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការក្រសួងព័ត៌មាន
18 កញ្ញា 2026
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអ.ន.ក. វិស័យព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មាន ចំនួន ៣រូបរួមមាន៖
១.) លោក ចៅ សំអ៊ូច អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)
២.)លោក ផន សុភា អតីតមន្ត្រីរាជការបម្រើការងារនៅ អធិការដ្ឋាន
៣.)លោក អ៊ុំ ភុន អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋាន ទូរទស្សន៍ ជាតិ កម្ពុជា (TVK)
ពិធីនេះក៏មានការអមដំណើរដោយលោក ជំទាវ ទេស ផល្លីន អគ្គលេខាធិការ ជា សមាជិក អ.ន.ក.វិស័យ ព័ត៌មាន និង ជាប្រធាន លេខាធិការដ្ឋាន , លោក លោកស្រី អនុប្រធាន លេខា ធិការ ដ្ឋាន និងសមាជិក សមាជិកាលេខាធិការដ្ឋានមួយចំនួនទៀត។
ក្នុងឱកាសនោះ និវត្តជនទាំង ៣រូប ដោយម្នាក់ៗទទួលបានអំណោយដ៏ថ្លៃថ្លា របស់ឯក ឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងលោកជំទាវ រួមមាន៖ អង្ករ ៣បេ មី ២កេស ត្រីខ ១កេសធំ ទឹកសុទ្ធ ២កេសធំ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានជូនដំណឹងអំពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ជូនដល់និវត្តជនទាំង៣រូប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និទ្ធ និងទទួលបានការយកចិត្តទុកដាក់បន្ថែម និងស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះអតីតមន្ត្រីរាជការ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ ក្នុងវិស័យព័ត៌មាននាពេលកន្លងមក។
នាឱកាសនោះដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នេត្រ ភក្ត្រា ដែលជានិច្ចកាលតែងតែនឹករលឹកដល់គុណបំណាច់របស់និវត្តជនដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា៕
រូបភាព : ក្រសួងព័ត៌មាន/ឡុង ដេវីត
18 កញ្ញា 2026
6 កញ្ញា 2026
26 សីហា 2026