អ.ន.ក. ស្រុកសំពៅលូន នាំយកថវិកាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជនមរណភាព

អ.ន.ក. ស្រុកសំពៅលូន នាំយកថវិកាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជនមរណភាព

5 មករា 2026
1 នាទីអាន

កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី វ៉ាន់ សុផល មេបញ្ជាការរងផ្នែកសឹករង តំណាងលោកវរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការផ្នែកសឹករង និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកសំពៅលូន ដឹកនាំក្រុមការងារនាំយកថវិកាមរណសង្គ្រោះចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារអតីតយុទ្ធជនឈ្មោះ ឆាយ យ៉ាន់ ភេទប្រុស អាយុ ៧២ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ នៅភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន  ខេត្តបាត់ដំបង។

ចែករំលែកអត្ថបទនេះ