អ.ន.ក. ខេត្តស្ទឹងត្រែង  នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៤គ្រួសារ

អ.ន.ក. ខេត្តស្ទឹងត្រែង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៤គ្រួសារ

26 ធ្នូ 2025
1 នាទីអាន

ឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងជាអនុប្រធានប្រចាំការ អ.ន.ក. ខេត្តស្ទឹងត្រែង តំណាងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្តស្ទឹងត្រែង នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារលេខាធិការ អ.ន.ក. ខេត្ត អ.ន.ក. ក្រុង/ស្រុក និងអាជ្ញាធរមូលដ្ឋានចូលរួមរំលែកទុក្ខ និងនាំយកថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពចំនួន៤គ្រួសារ។

គ្រួសារសពសមាជិក អ.ន.ក. ចំនួន៤ គ្រួសារ រួមមាន៖

១/ អ្នកស្រី លី ស៊ូត អាយុ ៧៤ឆ្នាំ រស់នៅភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។

២/ លោក ពក តាល់ អាយុ ៤០ឆ្នាំ រស់នៅភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។

៣/ លោក ព្រាប សំបាន អាយុ ៦៥ឆ្នាំ

រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានទទួលមរណភាពកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

៤/ លោក លី សូមាត្រា អាយុ ៦១ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

ចែករំលែកអត្ថបទនេះ