អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
គណៈកម្មាធិការ អ.ន.ក ស្រុកព្រៃកប្បាស និងគណៈកម្មាធិការ អ.ន.ក ស្រុកត្រាំកក់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណសង្រ្គោះចំនួន ៨លានរៀល និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ក្នុងខេត្តតាកែវ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន២ រួមមាន៖
១/ លោក ហ៑ាន គឹមឡេង រស់នៅភូមិកំពង់លាវ ឃុំកំពង់រាប ស្រុក ព្រៃកប្បាស ខេត្តតាកែវ បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកអភិបាលស្រុកព្រៃកប្បាស ក៏បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភបន្ថែមជូនគ្រួសារសពមាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ ១កេស ទឹកផ្លែឈើ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងចានស្រាក់ ១ឈុត។
២/ អ្នកស្រី យ៉ាវ គឹមអៀន រស់នៅភូមិត្រពាំងត្រាច ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានទទួលមរណភាពកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកអភិបាលស្រុកព្រៃកប្បាស បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភបន្ថែមជូនគ្រួសារសពមាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ។
រូបភាព អ.ន.ក ខេត្តតាកែវ