អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
គណៈកម្មាធិការ អ.ន.ក. ក្រុងតាខ្មៅ និងស្រុកលើកដែក ដឹកនាំដោយលោកអភិបាលរង តំណាងលោកអភិបាលនៃគណៈអភិបាលក្រុង/ស្រុក និងជាប្រធាន អ.ន.ក. ក្រុងតាខ្មៅ និងស្រុកលើកដែក កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល ជូនដល់គ្រួសារសពសមាជិក អ.ន.ក. ចំនួន ០២គ្រួសារ។
គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តកម្ពុជា ចំនួន ២គ្រួសារ រួមមាន៖
១-លោក យន់ ឡី រស់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
២-លោក លាង ឈៀង រស់នៅភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្តាល បានទទួលមរណភាពកាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក. ក្រុង/ស្រុក ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ចំនួន ១០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕
រូបភាព អ.ន.ក. ក្រុងតាខ្មៅ