អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
លោក នាក់ វិជ្ជរៈ អភិបាលរង តំណាងលោក តេង គឹមស៊ាន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកថ្មគោល ជាមួយលោកវរសេនីយ៍ឯក សេង លុច អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកថ្មគោល នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤ លានរៀល និងថវិកាសាមគ្គីពីកម្លាំងនគរបាលស្រុក ចំនួន ៨៩មុឺនរៀល ជូនគ្រួសារអតីតយុទ្ធជន ឈ្មោះ ឡែប ម៉ៃ ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។
រូបភាព អ.ន.ក ស្រុកថ្មគោល