អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តឧត្តរមានជ័យ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ បានចាត់ក្រុមការងារ អ.ន.ក ស្រុកត្រពាំងប្រាសាទ ជាមួយអាជ្ញាធរដែនដី នាំយកថវិការបេឡាមរណសង្រ្គោះ ចំនួន ៨លានរៀល និងលិខិតចូលរួមមរណទុក្ខ ប្រគល់ជូនគ្រួសារសព សមាជិក អ.ន.ក ចំនួន ០២សព ក្នុងខេត្តឧត្តរមានជ័យ។
ថវិកាបេឡាមរណសង្រ្គោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន ២រួមមាន៖
១/លោក បឿន រុន អាយុ ៥២ឆ្នាំ រស់នៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដែលទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។
២/លោក លឿម ចាន់ អាយុ ៧៣ឆ្នាំ រស់នៅភូមិខ្នងទួលមានជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដែលទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។