គណៈកម្មាធិការ អ.ន.ក.ក្រុងដូនកែវ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកចំនួន០៤គ្រួសារ

គណៈកម្មាធិការ អ.ន.ក.ក្រុងដូនកែវ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកចំនួន០៤គ្រួសារ

19 តុលា 2026
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក.ក្រុងដូនកែវ ដឹកនាំដោយលោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលក្រុង និងជាប្រធាន អ.ន.ក. ក្រុងដូនកែវ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ និងក្រុមការងារ អ.ន.ក.ក្រុង សាខាសង្កាត់ និងអាជ្ញាធរមូលដ្ឋាន នាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ១៦.០០០.០០០រៀល និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារនៃសព ចំនួន ០៤សពមាន ឈ្មោះ ប្រាក់ សារុន ភេទប្រុស មានទីលំនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ, ឈ្មោះ ចាប សុផា ភេទប្រុស មានទីលំនៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ, ឈ្មោះ អ៊ីង ឆង ភេទប្រុស មានទីលំនៅ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ និងឈ្មោះ សួន ម៉ៅ ភេទប្រុស មានទីលំនៅភូមិសូរ្យច័ន្ទ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤.០០០.០០០រៀល។

ក្នុងឱកាសនោះដែរលោកអភិបាលស្រុក និងក្រុមការងារ ក៏បាននាំយកអំណោយមនុស្សធម៌របសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ មី ១កេស និងទឹកក្រូច ១កេស ផងដែរ៕

ចែករំលែកអត្ថបទនេះ