អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អ.ន.ក.ក្រុងដូនកែវ ដឹកនាំដោយលោក កង អាណាន់ អភិបាលក្រុងដូនកែវ និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ក្រុង និងក្រុមការងារ អ.ន.ក.ក្រុង សង្កាត់ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះចំនួន ៤,០០០,០០០រៀល និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារនៃសព ឈ្មោះ ទូច ប៉ូរ៉េត ភេទប្រុស មុខសញ្ញានិវត្តជន មានទីលំនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦៕