អនុប្រធានប្រចាំការ អ.ន.ក.ខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគេនព្រះសង្ឃវត្តភ្នំត្រោក
20 កញ្ញា 2026
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន នៅស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជន សរុបប្រមាណ ១៤៨០នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះអតីតយុទ្ធជន និងនិវត្តជន នៅស្រុកបាទីជារួម។
ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរៀមច្បង និងពូមីងអតីតយុទ្ធជន និងនិវត្តជន ទាំងអស់ ដែលបានកសាងនិងពូនជ្រុំបន្សល់ទុកនូវមូលដ្ឋានគ្រឹះដ៏រឹងមាំលើគ្រប់វិស័យ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ។
មុននឹងបញ្ចប់ ឯកឧត្តម បានជម្រាបជូនលោកយាយ លោកតា អ៊ុំ ពូ មីង ដែលជាអតីតយុទ្ធជន និងនិវត្តជន អំពីអត្ថប្រយោជន៍ផ្សេងៗដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ដែលតែងតែគិតគូរ រួមមានការផ្តល់ជូនដីសម្បទានសង្គមកិច្ច សេវាសុខាភិបាល ការជួយសាងសង់លំនៅដ្ឋាន ប្រាក់ឧបត្ថម្ភ និងប្រាក់សោធននិវត្តន៍ជាទៀងទាត់ ព្រមទាំងបានសំណូមពរឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះនិវត្តជន និងអតីតយុទ្ធជន ព្រមទាំងគ្រួសារកងទ័ពពលី និងសូមឱ្យលោកយាយ លោកតា អ៊ុំ ពូ មីង ត្រូវផ្តល់ចំណេះដឹងបទពិសោធការងារដល់យុវជនជំនាន់ក្រោយ។
20 កញ្ញា 2026
4 កញ្ញា 2026
2 កញ្ញា 2026