ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជនចំនួនប្រមាណ ២ពាន់នាក់ ក្នុងខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជនចំនួនប្រមាណ ២ពាន់នាក់ ក្នុងខេត្តកំពង់ស្ពឺ

29 កញ្ញា 2026
1 នាទីអាន

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការ អ.ន.ក.ខេត្តកំពង់ស្ពឺ ដែលមាន ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ជាប្រធាន អ.ន.ក.ខេត្ត បានរៀបចំប្រារព្ធកម្មវិធីជួបសំណេះសំណាលជាមួយនិវត្តជនខេត្តកំពង់ស្ពឺដែលជាមន្ត្រីរាជការសុីវិលចំនួន ២.១១៤នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភនូវអាហារសាមគ្គី និងថវិកាដល់និវត្តជនជាមន្ត្រីរាជការសុីវិល ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ១០មុឺន៕

ចែករំលែកអត្ថបទនេះ