ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ អតីតយុទ្ធជន និងនិវត្តជន ខេត្តតាកែវ ចំនួន ១.៤៦៤នាក់
25 តុលា 2026
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន អ៊ៀតយៀន ប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពត ចំនួន១៣៨នាក់ នៅសាលប្រជុំសាលខេត្តកំពត។ ពិធីនេះដែរមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្តនៃរដ្ឋបាលខេត្ត និងតំណាង អ.ន.ក.ខេត្ត ព្រមទាំងអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្តម ប៉ែន អ៊ៀតយៀន និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់អតីតយុទ្ធជន និងនិវត្តជនទាំង១៣៨នាក់ ដោយម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ សារុង១ និងថវិកា ៥ម៉ឺនរៀលផងដែរ៕
25 តុលា 2026
23 តុលា 2026
23 តុលា 2026