ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ អតីតយុទ្ធជន និងនិវត្តជន ខេត្តតាកែវ ចំនួន ១.៤៦៤នាក់
25 តុលា 2026
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការ អ.ន.ក. ស្រុកកៀនស្វាយ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុក និងជាអនុប្រធាន អ.ន.ក. ស្រុក រួមដំណើរដោយក្រុមការងារ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជន និងនិវត្តជនដែលមានជីវភាពទីទ័លក្រចំនួន ០៥គ្រួសារ នៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ ក្រុមការងារបាននាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនដល់គ្រួសារអតីតយុទ្ធជនទាំង ៥គ្រួសារ រួមមាន៖ ថវិកាសរុប ២៥០,០០០រៀល, មី ០៥កេស, ទឹកក្រូច ០៥កេស, ត្រីខ ០៣យួរ, ទឹកត្រី ០២យួរ និងទឹកស៊ីអ៊ីវ ០២យួរ៕
25 តុលា 2026
23 តុលា 2026
21 តុលា 2026