ឯកឧត្តម ឃួង ស្រេង អញ្ជើញសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជន និងនិវត្តជន រាជធានីភ្នំពេញចំនួន ៥២៥នាក់

ឯកឧត្តម ឃួង ស្រេង អញ្ជើញសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជន និងនិវត្តជន រាជធានីភ្នំពេញចំនួន ៥២៥នាក់

21 តុលា 2026
1 នាទីអាន

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ អ.ន.ក. រាជធានីភ្នំពេញ និងលោកជំទាវ​ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជន និងនិវត្តជនរាជធានីភ្នំពេញ ដើម្បី​អបអរសាទរទិវាមនុស្សចាស់កម្ពុជា​ និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៨ ក្រោមប្រធានបទ “ក្មេងមានកម្លាំង​ និងស្គាល់ផ្លូវ​ ឯចាស់មានបទពិសោធន៍”​ រួមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​​ ជូនដល់សមាជិកអតីតយុទ្ធជន និវត្តជន វ័យចាស់ចំនួន ៥២៥នាក់ មកពីសង្កាត់ទាំង១០៥ ខណ្ឌទាំង១៤ រាជធានីភ្នំពេញ នៅបរិវេណសាលារាជធានីភ្នំពេញ៕

ចែករំលែកអត្ថបទនេះ