អ.ន.ក. ស្រុកកៀនស្វាយ ចុះសំណេះសំណាល និងនាំយកអំណោយជូនគ្រួសារសមាជិកទីទ័លក្រចំនួន ០៦គ្រួសារ

អ.ន.ក. ស្រុកកៀនស្វាយ ចុះសំណេះសំណាល និងនាំយកអំណោយជូនគ្រួសារសមាជិកទីទ័លក្រចំនួន ០៦គ្រួសារ

23 តុលា 2026
1 នាទីអាន

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគបាលស្រុក និងជាប្រធាន អ.ន.ក. ស្រុកកៀនស្វាយ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងនាំយកអំណោយគ្រួសារសមាជិកសមាគម ដែលមានជីវភាពទីទ័លក្រចំនួន ០៦គ្រួសារ។ អំណោយដែលក្រុមការងារ អ.ន.ក. ចែកជូនគ្រួសារសមាជិកទាំង០៦គ្រួសាររួមមាន៖ អង្ករចំនួន ១២០គីឡូក្រាម, មី ០៦កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអ៉ីវ ០២យួរ, ត្រីខ ០៣យួរ និងថវិកាចំនួន ៣០០.០០០រៀល៕

ចែករំលែកអត្ថបទនេះ