អ.ន.ក.ខេត្តកំពង់ឆ្នាំង នាំយករទេះរុញ និងអំណោយជូនគ្រួសារអតីតយុទ្ធជន
1 មិថុនា 2026
នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គីម សុផារុន អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារ អ.ន.ក. អមដំណើរដោយឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធាន អ.ន.ក. ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងគ្រួសារពលីមរណៈ ចំនួន ៥០គ្រួសារ ក្នុងខេត្តកណ្ដាល ដែលពិធីនេះរៀបចំធ្វើនៅតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល ស្ថិតនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
គ្រួសារអតីតយុទ្ធជន និវត្តជន និងគ្រួសារពលីមរណៈទាំង៥០គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន ថវិកា៥ម៉ឺនរៀល, អង្ករ ១០គីឡូក្រាម, ទឹកសុទ្ធ២កេស, មី១កេស, ទឹកដោះគោ១ប្រអប់, បំពង់ទឹកក្តៅ១, ធុងទឹក១, អំពូលសូឡា១គ្រឿង, សម្ភារៈពេទ្យ១ឈុត, នំប្រៃនិងនំសូកូឡា១ប្រអប់, ដែលនេះជាអំណោយសម្រាប់ផ្ដល់ជូនបងប្អូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ក្នុងឱកាសនេះ ឯកឧត្តមក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំទាំងអស់របស់សមាគម ដែលកន្លងមកតែងតែចង់ដឹងសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន និងនិវត្តជនគ្រប់ៗគ្នា។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានថ្លែងលើកទឹកចិត្ត និងជូនពរដល់អតីតយុទ្ធជន និវត្តជន និងគ្រួសារពលីមរណៈទាំងអស់ សូមមានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារក្នុងឱកាសចូលឆ្នាំថ្មី និងបន្តថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលយកនូវការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលបន្ថែមទៀត៕
1 មិថុនា 2026
31 ឧសភា 2026
31 ឧសភា 2026