ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម BG (RET) Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី

ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម BG (RET) Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី

2 តុលា 2026
1 នាទីអាន

នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេន VECONAC 2026 អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម BG(RET) Winston Toh ប្រធានសមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី នៅសណ្ឋាគារ សាន់អ៊ែម៉ូន ក្នុងឱកាសឯកឧត្តមដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាត VECONAC លើកទី២៥ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦៕

ចែករំលែកអត្ថបទនេះ