ឯកឧត្តម គន់ គីម៖ ការរៀបចំដីកសិកម្មនឹងកាន់តែលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជន
9 កញ្ញា 2026
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធធន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មតាមខ្នងផ្ទះបណ្តោះអាសន្នប្រជាពលរដ្ឋភៀសសឹក ព្រមទាំងការបន្តសាងសង់ផ្ទះបណ្តោះអាសន្ន ស្ថិតក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងពេលអញ្ជើញចុះពិនិត្យតាមខ្នងផ្ទះ ឯកឧត្តម គន់ គីម សូមកោតសរសើរដល់ប្រជាពលរដ្ឋភៀសសឹកដែលបានរៀបចំផ្ទះរបស់ខ្លួនប្រកបដោយសោភ័ណភាព បូករួមជាមួយការដាំដុះដំណាំហូបផ្លែជុំវិញផ្ទះ។
ឯកឧត្តម គន់ គីម កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភៀសសឹកភាគច្រើនបានខិតខំប្រឹងប្រែង ក្នុងការរៀបចំជីវភាពរស់នៅតាមរយៈមុខរបរ និងអាជីវកម្មរបស់ខ្លួនយ៉ាងល្អប្រសើរ។
ឆ្លៀតក្នុងឱកាសចុះពិនិត្យស្ថានភាពតាមខ្នងផ្ទះ ឯកឧត្តម គន់ គីម បានសំណូមពរដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាប្រឈម សូមរាយការណ៍ទៅកាន់ក្រុមការងារអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរខេត្ត ដែលប្រចាំការនៅក្នុងភូមិ ដើម្បីចុះពិនិត្យ និងដោះស្រាយបានទាន់ពេលវេលា៕
9 កញ្ញា 2026
6 កញ្ញា 2026
23 កក្កដា 2026