ក្រុមការងារ អ.ន.ក. ខេត្តកណ្តាល ចុះសាកសួរ និងនាំយកអំណោយជូនអតីតយុទ្ធជននៅភូមិអូរខុប
22 មិថុនា 2026
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជនសរុបចំនួន ១៨៤គ្រួសារ រស់នៅភូមិគោករកា ឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីផ្តល់ដីធ្វើកសិកម្ម។
ការអញ្ជើញជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីគណៈកម្មាធិការសមាគមខេត្ត ស្រុក និងសាខាសមាគមឃុំ និងប៉ុស្ត៍រដ្ឋបាល។
ឯកឧត្តម គន់ គីម ថ្លែងថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែណែនាំជាប់ជាប្រចាំអំពីកិច្ចការគ្រប់គ្រង និងរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងនិវត្តជន ដើម្បីជាប្រយោជន៍សម្រាប់សមាជិកសមាគមដែលមានជីវភាពទីទ័ល និងខ្វះខាត។
ដើម្បីជំរុញជីវភាពរស់នៅអតីតយុទ្ធជនក្នុងមូលដ្ឋានខេត្ត ឯកឧត្តម គន់ គីម ថ្លែងទៀតថា រាជរដ្ឋាភិបាល ក្រោមកិច្ចសហការរវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរួមគ្នាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ កំណត់ និងរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនអតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ការរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងនិវត្តជន មានគោលបំណង ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមលើប្រាក់សោធន។
ឯកឧត្តម គន់ គីម បន្តថា បន្ទាប់ពីបានស្តាប់សំណូមពរបងប្អូនអតីតយុទ្ធជន ពិសេសដោយសាររដូវវស្សាចូលមកដល់ និងស្ថានភាពដីក្នុងមូលដ្ឋានខាងលើមានលក្ខណៈអំណោយផល ដែលអាចដាំដុះដំណាំបានលទ្ធផលល្អប្រសើរនោះ គឺដំណាំស្រូវ។
សូមជម្រាបថា ដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនអតីតយុទ្ធជនធ្វើកសិកម្ម ដោយក្នុងមួយគ្រួសារទទួលបានចំនួន ១ហិកតា៕
22 មិថុនា 2026
5 មិថុនា 2026
1 មិថុនា 2026