ឯកឧត្តម គន់ គីម ទទួលគ្រឿងឥស្សរិយយសជាន់ខ្ពស់ពីសមាគមអតីតយុទ្ធជន ម៉ាឡេស៊ី

ឯកឧត្តម គន់ គីម ទទួលគ្រឿងឥស្សរិយយសជាន់ខ្ពស់ពីសមាគមអតីតយុទ្ធជន ម៉ាឡេស៊ី

18 សីហា 2026
1 នាទីអាន

នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់គ្រឿងឥស្សរយសជាន់ខ្ពស់ មេដាយភាពជាអ្នកដឹកនាំឆ្នើម និង មេដាយការងារឆ្នើមរបស់សមាគមអតីតយុទ្ធជនម៉ាឡេស៊ី តាមរយៈ ឯកឧត្តម ដាតុក សារឌីន ប៊ីន អេចជេ ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

ចែករំលែកអត្ថបទនេះ