សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សា ខេត្តខេត្តរតនគិរី
8 កក្កដា 2026
នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងភូមិស្រះកែវ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
បន្ទាប់ពីអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម គន់ គីម រួមជាមួួយរដ្ឋបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដី ដើម្បីសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២បន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅជម្រកចល័ត និងមិនអាចត្រឡប់ទៅលំនៅឋានវិញ។
ឯកឧត្តម គន់ គីម ថ្លែងថា ផែនការបន្តសាងសង់ផ្ទះបណ្តោះអាសន្ន គឺជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលមិនទុកបងប្អូនប្រជាពលរដ្ឋភៀសសឹករងការខូចខាតលំនៅឋានជួបការលំបាកឡើយ ពោលបូករួមជាមួយការគិតគូរឧបត្ថម្ភគាំទ្រដល់ជីវភាពរស់នៅ និងដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋភៀសសឹកមានកន្លែងស្នាក់នៅសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខុមាលភាពបំផុត៕
8 កក្កដា 2026
8 កក្កដា 2026
6 កក្កដា 2026