អ.ន.ក.ខេត្តកណ្តាល ចុះសួរសុខទុក្ខសមាជិកដែលរស់នៅដីសម្បទានសង្គមកិច្ច ក្នុងខេត្តកំពង់ឆ្នាំង
2 សីហា 2026
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងភូមិស្រះកែវ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
បន្ទាប់ពីអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម គន់ គីម បានណែនាំដល់រដ្ឋបាលខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋានសហការចុះរៀបចំជម្រកចល័តរបស់ប្រជាពលរដ្ឋភៀសសឹកឲ្យចូលមកស្នាក់នៅក្បែរជាមួយផ្ទះបណ្តោះអាសន្នវិញ ដើម្បីទទួលបានទឹកស្អាត និងអគ្គិសនីប្រើប្រាស់។
ក្រៅពីនោះ ឯកឧត្តម គន់ គីម បានរម្លឹកដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ត្រូវតាមដានជាប់ជាប្រចាំ ដើម្បីដោះស្រាយចំពោះតម្រូវការចាំបាច់ ព្រមទាំងក្រុមគ្រូពេទ្យសម្រាប់ជួយថែទាំសុខភាពជូនជនភៀសសឹក ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ និងធានាសន្តិសុខសណ្តាប់ធ្នាប់ មិនថាទាំងក្នុងមណ្ឌលសុវត្ថិភាព និងផ្ទះបណ្តោះអាសន្នឱ្យបានល្អប្រសើរ៕
2 សីហា 2026
31 កក្កដា 2026
28 កក្កដា 2026