អ.ន.ក.ខេត្តកណ្តាល ចុះសួរសុខទុក្ខសមាជិកដែលរស់នៅដីសម្បទានសង្គមកិច្ច ក្នុងខេត្តកំពង់ឆ្នាំង
2 សីហា 2026
នៅរសៀលថ្ងៃសៅរ៍ទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាទីតាំងផ្ទះស្នាក់នៅបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
អំឡុងពេលចុះសួរសុខទុក្ខ ឯកឧត្តម គន់ គីម បានសំណូមពរប្រជាពលរដ្ឋមេត្តាយោគយល់ ចំពោះក្រុមការងារដែលកំពុងពន្លឿនទាំងតភ្ជាប់អគ្គិសនី និងបណ្តាញទឹកស្អាតចូលតាមខ្នងមួយចំនួនដែលមិនទាន់រួចរាល់។
ក្នុងនោះ ឯកឧត្តម គន់ គីម ក៏បានជម្រាបពីផែនការគិតគូរជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋភៀសសឹក ក្រៅពីផ្ទះបណ្តោះអាសន្ន នឹងមានការផ្តល់ជាគម្រោងលើកកម្ពស់ជីវភាពតាមរយៈការធ្វើកសិកម្មជាដើម។
បន្ទាប់ពីនេះ ឯកឧត្តម គន់ គីម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តព្រះវិហារអំពីបច្ចុប្បន្នភាពការងារដែលសម្រេចបានរបស់អង្គភាព ស្ថាប័ន សំដៅជំរុញ និងពន្លឿការងារដែលសេសសល់ឲ្យបានជោគជ័យ និងឆាប់រហ័ស។
ក្រៅពីនេះ ឯកឧត្តម គន់ គីម បានណែនាំដល់អាជ្ញាធរខេត្ត និងកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ សូមបន្តចាត់តាំងឲ្យមានក្រុមការងារប្រចាំការនៅភូមិតាកឹងបៃតង នេះ ដើម្បីប្រជាពលរដ្ឋអាចផ្តល់ព័ត៌មាន ឬរាយការណ៍ពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗជាដើម
2 សីហា 2026
31 កក្កដា 2026
28 កក្កដា 2026