ឯកឧត្តម គន់ គីម៖ ការរៀបចំដីកសិកម្មនឹងកាន់តែលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជន
9 កញ្ញា 2026
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម, ឯកឧត្តម គីម សុផារុន អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការនៃការរៀបចំឈូសឆាយដីផ្លូវ និងដី កសិកម្មក្នុងដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ចំនួន៣០០គ្រួសារ និងចុះពិនិត្យវឌ្ឍនភាពនៃការជីកអណ្តូងសូឡា និងអណ្តូងស្នប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕
9 កញ្ញា 2026
6 កញ្ញា 2026
23 កក្កដា 2026