លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូននិវត្តជនក្នុងវិស័យព័ត៌មានចំនួន០៤នាក់
30 តុលា 2026
ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ព្រមទាំងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៦៦នាក់ ព្រមទាំងគ្រួសារ ក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បាននាំយកថវិកាឧបត្ថមជូនអតីតយុទ្ធជន ក្នុងមួយគ្រួសារចំនួន ២០មុឺនរៀល ព្រមទាំងចេញថ្លៃអាហាមួយពេល និងបានធ្វើពិធីប្រគល់រថយន្តសង្គ្រោះជូនអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះសីហនុចំនួន ១គ្រឿងផងដែរ។
30 តុលា 2026
26 តុលា 2026
25 កញ្ញា 2026