ក្រុមការងារ អ.ន.ក. ខេត្តកណ្តាល ចុះសាកសួរ និងនាំយកអំណោយជូនអតីតយុទ្ធជននៅភូមិអូរខុប
22 មិថុនា 2026
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត ព្រមទាំងឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងខេត្ត និងជាប្រធាន ស.អ.ក ខេត្ត នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត និងក្រុមការងារ ស.អ.ក ខេត្ត ចុះសំណេះសំណាលសាកសួរសុខទុក្ខ យុទ្ធជនម្នាក់រងរបួសក្នុងការប៉ះទង្គិចប្រដាប់អាវុធជាមួយកងទ័ពសៀមនៅតំបន់ព្រំដែន ដែលពេលនេះលោកកំពុងបន្តព្យាបាលជំងឺនៅគេហដ្ឋានក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
លោកពលបាលឯក ណុប វ៉ាន់ អាយុ ៥៨ ឆ្នាំ បម្រើការនៅវរសេនាតូចអន្តរាគមន៍លេខ ២៥១ កងពលតូចអន្តរាគមន៍លេខ៥ កងពលធំអន្តរាគមន៍លេខ២ លោកបានរងរបួសពេលប្រយុទ្ធតតាំងទ័ពសៀមទិសប្រាសាទតាក្របី។ មកទល់ពេលនេះស្ថានភាពរបួសរបស់លោកបានប្រសើរជាងមុនខ្លះហើយ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាម និងមន្ទីរពេទ្យរុស្សីមួយរយៈ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ ឯកឧត្តមអភិបាលខេត្តក៏បាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ព្រមទាំងនាំយកអំណោយមួយចំនួនរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីវ ត្រីខ និងថវិកាមួយចំនួន។
22 មិថុនា 2026
5 មិថុនា 2026
1 មិថុនា 2026