លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូននិវត្តជនក្នុងវិស័យព័ត៌មានចំនួន០៤នាក់
30 តុលា 2026
ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ដែលរួមមាន ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ វីរយុទ្ធជនឈ្មោះ ព្រឹន្ទបាលទោ វ៉ិត សុខនឿន បម្រើការនៅក្នុងអង្គភាពវរសេនាតូចលេខ២ កងពលតូចអន្តរាគមន៍លេខ១ រស់នៅភូមិវិហារខ្ពស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកេតុមាលា(១៧៩) រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឧបត្ថម្ភថវិការចំនួន ៥,០០០,០០០រៀល ដល់វីរយុទ្ធជនខាងលើ ដែលបានឈរជើងទិសប្រាសាទព្រះវិហារ និងបានរងរបួសពេលប្រយុទ្ធនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និវត្តន៍ជន ០១ រូបទៀត ឈ្មោះ អេង ស្រ៊ុន ដែលមានជំងឺដាច់សរសៃឈាម កំពុងសម្រាកព្យាបាលក្នុង មន្ទីរពេទ្យកាល់ម៉ែត្រ ព្រមទាំបានឧបត្ថម្ភនូវថវិការមួយចំនួនផងដែរ៕
30 តុលា 2026
26 តុលា 2026
25 កញ្ញា 2026