ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឧត្តមសេនីយ៍ទោ Joao Miranda អនុប្រធានទី១ សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
2 តុលា 2026
នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូសមាគមអតីតយុទ្ធជនប្រទេសទីម័រឡេស្តេ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ Joao Miranda អនុប្រធានទី១សមាគមអតីតយុទ្ធជនប្រទេសទីម័រឡេស្តេ តាមច្រកពិសេសនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងឱកាសលោកឧត្តមសេនីយ៍ទោដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាត VECONAC លើកទី២៥ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦៕
2 តុលា 2026
30 កញ្ញា 2026
21 សីហា 2026