អ.ន.ក. ខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរៈកងទ័ព និងរដ្ឋបាលស្រុកជលគិរី

អ.ន.ក. ខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរៈកងទ័ព និងរដ្ឋបាលស្រុកជលគិរី

17 សីហា 2026
1 នាទីអាន

ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាអនុប្រធានប្រចាំការ អ.ន.ក. ខេត្តកំពង់ឆ្នាំងបានចាត់ឱ្យក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖

១.ស័ង្កសី ១០០សន្លឹក និង ស៊ីម៉ងត៍ ចំនួន ៦០ការ៉ុង (៣តោន) សម្រាប់ជួយចាក់សាបក្រោមផ្ទះ និង សាងសង់បង្គន់អនាម័យ ជូនគ្រួសារសពវីរៈកងទ័ព លោក វរសេនីយ៍ទោ ភោក ផល្លា ដែលមានកូនតូចៗ ចំនួន ០២នាក់។

២.ស៊ីម៉ង់ត៍ចំនួន ១០០ការ៉ុង (០៥តោន) ឧបត្តម្ភដល់ រដ្ឋបាលស្រុកជលគិរី សម្រាប់ជួយបន្តសាងសង់ស្ពានបេតុង ប្រវែង ៦៥ម៉ែត្រ និង ទទឹង ៦ម៉ែត្រ នៅក្នុងភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគិរី ដើម្បីជួលសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងដឹកជញ្ជូនផលដំណាំផ្សេងៗ៕

ចែករំលែកអត្ថបទនេះ