អ.ន.ក.ខេត្តកំពង់ឆ្នាំង នាំយករទេះរុញ និងអំណោយជូនគ្រួសារអតីតយុទ្ធជន
1 មិថុនា 2026
ថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានចាត់កម្លាំង នាំយកស័ង្កសីចំនួន ៥០សន្លឹក ស៊ីម៉ងត៍ ១តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមនឹងស៊ីម៉ងត៍១តោនរបស់ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ជូនដល់ អ្នកស្រី តុង ដារី ជាភរិយាសពវីរៈកងទ័ព លោកឧត្តមសេនីយ៍ត្រី សួន សំអឿន នាយរងការិយាល័យទី៤ កងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីនៅសមរភូមិមុខទិស តាថាវ ខេត្តព្រះវិហារ ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕
1 មិថុនា 2026
31 ឧសភា 2026
31 ឧសភា 2026