អ.ន.ក.ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក៤គ្រួសារ

អ.ន.ក.ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក៤គ្រួសារ

22 កញ្ញា 2026
1 នាទីអាន

នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ អ.ន.ក.ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ នាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ១៦.០០០.០០០រៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពសមាជិកចំនួន ៤គ្រួសារមានឈ្មោះ ស្រី យ៉ា ភេទប្រុស អាយុ ៧៩ឆ្នាំ នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង, ឈ្មោះ ពិន ចុន ភេទស្រី អាយុ ៨៦ឆ្នាំ នៅភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ, ឈ្មោះ ចាន់ ជា ភេទប្រុស អាយុ ៦២ឆ្នាំ នៅភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស និងឈ្មោះ សួន សារឿន ភេទប្រុស អាយុ ៨៤ឆ្នាំ នៅភូមិភូមិស្នោរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕

ចែករំលែកអត្ថបទនេះ