អ.ន.ក.ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ២០លានរៀលប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន និងនិវត្តជន

អ.ន.ក.ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ២០លានរៀលប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន និងនិវត្តជន

22 តុលា 2026
1 នាទីអាន

ក្រុមការងារលេខាធិការដ្ឋាន អ.ន.ក.ខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជាខេត្ត កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ ចុះប្រគល់ថវិកា បេឡាមរណៈសង្គ្រោះ ចំនួន ២០.០០០.០០០(ម្ភៃលាន)រៀល និង លិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពសមាជិកសមាគម ចំនួន ៥គ្រួសារ នៅ ស្រុករលាប្អៀរ ១គ្រួសារ ស្រុកទឹកផុស ៣គ្រួសារ និង ស្រុកសាមគ្គីមានជ័យ ១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤លានរៀល៕

ចែករំលែកអត្ថបទនេះ